តំបន់ទេសចរណ៍ធម្មជាតិប្លែកៗកំពុងទាក់ទាញចំណាប់អារម្មណ៍យុវជនកម្ពុជាកាន់តែខ្លាំង

តំបន់ទេសចរណ៍ធម្មជាតិប្លែកៗកំពុងទាក់ទាញចំណាប់អារម្មណ៍យុវជនកម្ពុជាកាន់តែខ្លាំង!!

យុវជនកម្ពុជាបច្ចុប្បន្ន មានចំណាប់អារម្មណ៍ធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់សហគមន៍ទេសចរណ៍កាន់​តែខ្លាំង​ជាពិសេស​ក្នុង​រយៈពេល២ឆ្នាំចុង​ក្រោយនេះ។​នេះគឺជាការកត់សំគាល់របស់ស្ថាបនិកAmazing Trip Planner លោក សា ឌីណាដែលជាអ្នកឯកទេសរៀបចំដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុក។ យុវជនកម្ពុជាភាគច្រើនធ្វើដំណើរទៅកាន់ធម្មជាតិថ្មីៗប្លែកៗដែលក្រសួងបរិស្ថានទើបតែរកឃើញ និង​កំពុង​រៀបចំហេដ្ឋារចនាសម្ព័ន្ធ ហើយពួកគេចូលចិត្តការបោះតង់ ជិះកង់ក្នុងតំបន់ទេសចរណ៍ ឬការធ្វើដំណើរមើលធម្មជាតិ និងសត្វព្រៃជាដើម។






@likephotographes

No comments:

Post a Comment