មុខម្ហូបឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆាខ្ញី


X-មុខម្ហូបឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆាខ្ញី អោយមានរសជាតិឆ្ងាញ់!!



💡មុខម្ហូបឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆាខ្ញី ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖


ឆ្អឹង​ជំនីរ​ជ្រូក (ជាប់​ឆ្អឹង​ខ្ចី) ខ្ញី​ចាស់

ស្លឹក​ក្រូចសើច

ស្លឹក​ខ្ទឹម

ខ្ទឹមស

ម្ទេស

ទឹកត្រី​កោះកុង

ប្រេងឆា

ម្សៅស៊ុប

ស្ករស និង​អំបិល។



ចំពោះ​វិធី​ចម្អិន​វិញ​គឺ​ដំបូង​ខ្ញី​ត្រូវ​ហាន់​ជា​សរសៃ​ស្ដើង​វែងៗ​ រួច​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា ។

បន្ទាប់មកយកឆ្អឹង​ជំនីរ​ជ្រូក​ត្រូវ​កាត់​ជា​កង់ៗ​ ហើយ​ប្រឡាក់​ជាមួយ​ខ្ទឹម​ស​ចិញ្ច្រាំ ព្រមទាំង​គ្រឿងផ្សំ​រសជាតិ​មាន​ម្សៅស៊ុប ស្ករស និង​អំបិល តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ហើយ​ផ្អាប់​ទុក​មួយ​សន្ទុះ។

​ដាក់​ខ្ទះ​ឲ្យ​ក្ដៅ រួច​ចាក់​ប្រេងឆា​ជាមួយ​ខ្ទឹម​ស​ចិញ្ច្រាំ។

ឆា​ឆ្អឹង​ជំនីរជ្រូក​ដោយ​បន្ថែម​ទឹក​បន្តិច​ដើម្បី​កុំ​ឲ្យ​វា​ខ្លោច។

ពេល​ដែល​ឆ្អឹង​ជំនីរ​ឆ្អិន ចាប់ផ្ដើម​ដាក់​ខ្ញី​បំពង​ចូល រួច​បន្ត​រំលីង​ឲ្យ​ស្ងួត​ សឹម​ដាក់​ស្លឹក​ក្រូច​សើច គល់​ខ្ទឹម និង​ម្ទេស ហើយ​ដួស​ដាក់​ចាន។



@likephotographes

No comments:

Post a Comment