ស្ថានភាពភូមិសាស្រ្តខេត្តព្រះសីហនុ

ស្ថានភាពភូមិសាស្រ្តខេត្តព្រះសីហនុ!!

ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច កំពង់ផែស្វយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកនីរតីនៃប្រទេសកម្ពុជា ជាប់នឹងឆ្នេរសមុទ្រ មានចំងាយ២៣០គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងចំងាយ ២៦០គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៣ និង មានផ្លូវដែកឆ្លងកាត់ តាមខេត្តកណ្តាល តាកែវ និងកំពត ហើយមានព្រំប្រទល់ ៖


ខេត្តចែកជារដ្ឋបាលចំនួន : ៣ស្រុក និង១ក្រុង ស្មើនឹង២៧ឃុំ និង០៥សង្កាត់ មាន១១១ភូមិ មានផ្ទៃដីសរុប២.៦៥៨,៩០ គីឡូម៉ែត្រការ៉េ មានស្ថានភាពផ្ទៃដី ២/៣ ជាដីព្រៃភ្នំ និងខ្ពង់រាប មានឆ្នេរសមុទ្រឆ្នេរសមុទ្រប្រវែង ១៧៥,៨១ គីឡូម៉ែត្រ និងមាន កោះតូច-ធំ ចំនួន ៣២កោះ និងមានធនធានធម្មជាតិ ដែលមានព្រៃកោងកាង ចំនួន ១៣.៥០០ហិកតា ផ្កាថ្ម ចំនួន១.១៩៨ហិកតា និងស្មៅសមុទ្រចំនួន ២.៧១០ហិកតា។

. ខាង កើត ជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺ

.ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រថៃឡង់

.ខាងជើងជាប់នឹង ខេត្តកោះកុង។





@likephotographes

No comments:

Post a Comment